ឯកឧត្តម ថី ឃាម ទីប្រឹក្សាបច្ចេកទេសនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានផ្ដល់កិត្តិយសឧទ្ទេសនាមក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី “Research Methodology” ជូនដល់ក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌល APM, មជ្ឈមណ្ឌល ARDB ACE-GFA និងបុគ្គលិករបស់ធនាគារ ARDB
រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ការិយាល័យបណ្តុះបណ្តាលជំនាញ នៃនាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍ បានរៀបចំ និងសម្របសម្រួលវគ្គបណ្ដុះបណ្ដាលស្តីពី “Research Methodology” ដែលបានប្រព្រឹត្តទៅចំនួន ១៧ វគ្គ នៅរៀងរាល់ថ្ងៃ ពុធ និងថ្ងៃសុក្រ (គិតចាប់ពីថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០២៦ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នេះ)។
វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់គុណភាពការងារស្រាវជ្រាវបែបវិទ្យាសាស្ត្រ និតិវិធីក្នុងការប្រមូលទិន្នន័យ និងការអនុវត្តការប្រើប្រាស់កម្មវិធី Stata និង SPSS ដល់ក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌលទាំងពីរ ក៏ដូចជាបុគ្គលិកនៃធនាគារ ARDB។ ក្នុងនោះ សិក្ខាកាមបានសិក្សាផ្ដោតលើបច្ចេកទេសចងក្រងរបាយការណ៍សិក្សាធិការគួបផ្សំនឹងការអនុវត្តជាក់ស្ដែងលើការរៀបចំ និងការពារសំណើរស្រាវជ្រាវឱ្យមានប្រសិទ្ធភាព។
ជាលទ្ធផល វគ្គបណ្តុះបណ្តាលបានបញ្ចប់ទៅដោយជោគជ័យ និងផ្លែផ្កាគួរឱ្យកត់សម្គាល់។ សិក្ខាកាមទាំងអស់ទទួលបាននូវចំណេះដឹង ជំនាញ និងទំនុកចិត្តយ៉ាងពេញលេញ ក្នុងការយកទៅអនុវត្តក្នុងកិច្ចការងារប្រចាំថ្ងៃ ដើម្បីចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងបង្កើនប្រសិទ្ធភាពការងារក្នុងស្ថាប័នប្រកបដោយចីរភាព។
វគ្គបណ្តុះបណ្តាលនេះបានបិតបញ្ចប់នាព្រឹកថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។
H.E. They Kheam, Technical Advisor of the Agricultural and Rural Development Bank (ARDB), honored the training session as guest speakers on “Research Methodology” for the research teams of the APM Center, the ARDB ACE-GFA Center, and ARDB staff.
Phnom Penh: With the high permission of H.E. Dr. Kao Thach, Delegate of the Royal Government in charge as CEO of the Agricultural and Rural Development Bank (ARDB), the Professional Training Division of the Research and Development Department organized and coordinated a training course on “Research Methodology,” which was conducted over 17 sessions every Wednesday and Friday (from March 13, 2026, to August 14, 2026).
This training course was organized with the primary purpose of enhancing the quality of scientific research work, data collection procedures, and practical application of Stata and SPSS software for the research teams of both centers as well as ARDB staff. Trainees focused on study report compilation techniques combined with practical application in effectively preparing and defending research proposals.
As a result, the training course concluded successfully and productively. All trainees gained full knowledge, skills, and confidence to apply to their daily work, contributing to human resource development and enhancing organizational efficiency sustainably.
The training course was officially closed on the morning of Friday, August 14, 2026.








