តាមដាន ARDB ACE-GFA

ឯកឧត្តម​ ប៉ិច សានី​ អគ្គនាយករងនៃ​ARDB បានអញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាលចែករំលែក ស្ដីពី «Stocktaking of Promotion on Low Carbon Emission in Rice Farming Cambodia»

រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ឯកឧត្តម ប៉ិច សានី​ អគ្គនាយករងនៃ​ARDB បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី « Stocktaking of Promotion on Low Carbon Emission in Rice Farming Cambodia » ។​ វគ្គបណ្តុះបណ្តាលនេះឧទ្ទេសនាមដោយ​ លោកបណ្ឌិត ម៉ាក់ សឿន ទីប្រឹក្សាបច្ចេកទេសនៃ​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងមានការអញ្ជើញចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំ ក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌល APM, មជ្ឈមណ្ឌលឧត្តមភាព ARDB ACE-GFA និងបុគ្គលិកធនាគារ ARDB សរុបប្រមាណចំនួន ១២៦​រូប ​(ទាំងផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ)។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹង អំពីគោលនយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្ត្រពាក់ព័ន្ធនឹងការលើកកម្ពស់ការដាំដុះស្រូវដែលមានការបំភាយកាបូនទាប ការប្រមូលធាតុចូល និងព័ត៌មានពីគម្រោងសាកល្បងនានា ដើម្បីរៀបចំជាអត្ថបទស្រាវជ្រាវសម្រាប់ការបោះពុម្ពផ្សាយរបស់មជ្ឈមណ្ឌល APM និងមជ្ឈមណ្ឌលឧត្តមភាព ARDB ACE-GFA ព្រមទាំងការរៀបចំជាអនុសាសន៍ គោលនយោបាយ និងការស្វែងរកកិច្ចសហការកៀរគរហិរញ្ញប្បទានកាបូន តាមរយៈមូលនិធិ Cambodian Climate Finance Facility (CCFF) ផងដែរ។

វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅនាព្រឹក​ថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅការិយាល័យកណ្តាលនៃធនាគារ ARDB។

ចំណាត់​ក្រុម:

ចែករំលែក

ប្រកាស​ថ្មីៗ
មើលច្រើនទៀត