លោកបណ្ឌិត សំរិត សុវណ្ណរឿន អនុប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌល APM និងលោកបណ្ឌិត ង៉ូវ ប៉េងហ៊ុយ សមាជិកក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌល APM នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានឧទ្ទេសនាមវគ្គបណ្ដុះបណ្ដាលស្ដីពី “Basic Research Methodology” សម្រាប់ក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌល APM, មជ្ឈមណ្ឌល ARDB ACE-GFA និងបុគ្គលិកនៃធនាគារ ARDB
រាជធានីភ្នំពេញ៖ ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ក្រុមការងារស្រាវជ្រាវនៃធនាគារ ARDB បានសហការជាមួយការិយាល័យបណ្តុះបណ្តាលជំនាញ ដើម្បីរៀបចំ និងសម្របសម្រួល វគ្គបណ្តុះ-បណ្តាលមួយស្តីពី “Basic Research Methodology” ដែលដឹកនាំដោយ លោកបណ្ឌិត សំរិត សុវណ្ណរឿន អនុប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌល APM និង លោកបណ្ឌិត ង៉ូវ ប៉េងហ៊ុយ សមាជិកក្រុមប្រឹក្សាភិបាល មជ្ឈមណ្ឌល APM នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ៨៨រូប ក្នុងនោះចូលរួមផ្ទាល់ចំនួន ៤២រូប និងតាមប្រព័ន្ធអនឡាញចំនួន ៤៦រូប។
វគ្គបណ្ដុះបណ្ដាលនេះផ្តួចផ្តើមឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងជំនាញរបស់ក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌលទាំងពីរ ក៏ដូចជាបុគ្គលិកនៃធនាគារ ARDB ឱ្យកាន់តែមានគុណវុឌ្ឍិបន្ថែមក្នុងការសរសេរ និង រៀបចំសំណើ និងរបាយការណ៍ស្រាវជ្រាវតាមបែប Academic ។ ទន្ទឹមនេះវគ្គបណ្ដុះបណ្ដាលក៏រួមបញ្ចូលនូវការអនុវត្តផ្ទាល់តាមរយៈការពិភាក្សាជាក្រុម និងការធ្វើបទបង្ហាញលើប្រធានបទស្រាវជ្រាវ ដែលក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌលទាំងពីរ គ្រោងនឹងរៀបចំនៅក្នុងឆ្នាំ២០២៦ ផងដែរ។
វគ្គបណ្តុះបណ្តាលនេះបានចាប់ផ្តើមនាព្រឹកថ្ងៃអង្គារ ១២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។មានរយៈពេល ១ថ្ងៃកន្លះ គឺនៅថ្ងៃអង្គារ ទី៣១ ខែមីនា (ពេញមួយថ្ងៃ) និងរសៀលថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២៦។
Dr. Samreth Sovanroeun, Vice Chairman of the APM Board, and Dr. Ngov Penghuy, Member of the APM Board of the Agricultural and Rural Development Bank (ARDB), delivered a training on “Basic Research Methodology” to the research teams of the APM Center, the ARDB ACE-GFA Center, and staffs of ARDB.
Phnom Penh: With the approval of H.E. Dr. Kao Thach, Delegate of the Royal Government in charge as CEO of the Agricultural and Rural Development Bank (ARDB), the ARDB Research Working Group, in collaboration with the Professional Training Division of the Research and Development Department, organized and coordinated a training on “Basic Research Methodology.” delivered by Dr. Samreth Sovanroeun, Vice Chairman of the APM Board of Directors, and Dr. Ngov Penghuy, Member of the APM Board of Directors. The training brought together a total of 88 participants (42 participants attending in person and 46 participants attending online). The training program will be held over one and a half days, from March 31 to May 1, 2026.
The training was initiated with the objective of strengthening the capacity and technical skills of the research teams from both centers, as well as ARDB staff in developing academic research proposals and papers. Meanwhile, the training also featured practical sessions, including group discussions and presentations on proposed research topics for 2026 from both research centers.
This Training was held on March 31, 2026.









